អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់និងជួសជុលសំណង់ចំនួន ៣២៦ ក្នុងតំបន់អង្គរ

132

នៅឆមាសទី១ឆ្នាំ២០១៧ កន្លងទៅនេះ ការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះត្រួតពិនិត្យសំណើសាងសង់ និងជួសជុលសំណង់តូចតាចចំនួន៤៦៩ ករណី ក្នុងនោះដែរក្រុមការងារសហគមន៍បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់ និងជួសជុលចំនួន ៣២៦ករណីក្នុងភូមិចំនួន១០ ដែលស្ថិតនៅក្នុង ស្រុកចំនួន៤ ក្រុង១ ក្នុងតំបន់ រមណីយដ្ឋានអង្គរ។ក្រុមការងារសហគមន៍បានចុះត្រួតពិនិត្យ សម្របសម្រួលអនុញ្ញាតសាងសង់ និង ជួសជុលសំណង់តូចដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលមានចំនួន៤៦៩ ករណី ក្នុងស្រុកទាំង ៥ គឺស្រុកប្រាសាទបាគងចំនួន ៥៤ ករណី, ស្រុកអង្គរធំចំនួន១ ករណី, ស្រុកពួកចំនួន៤៥ ករណី,ក្រុងសៀមរាបចំនួន១៩១ ករណី និងស្រុកបន្ទាយស្រីចំនួន ៣៤ករណីផងដែរ។ស្តែងចេញពីសកម្មភាពទាំងនេះក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែចុះទៅតាមគោលដៅរបស់ខ្លួនដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែនៅក្បែរ និងយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរមានសេដ្ឋកិច្ចល្អប្រសើរចំណេះ ដឹងទូលំទូលាយ និងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ៕

Comments

comments