ឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីជួញដូរនៅសារធាតុញៀន

136

ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ នឹង លោកវរៈសេនីយ៍ឯក កុយ ហៀង ស្នងរងទទួលបន្ទុកផែនប្រឆាំងបទល្មើសក្រោមការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។កាលពីម្សិលម្ងៃនៅក្រុមបង្កា បង្រ្កាប សហការជាការិយាលយ័ជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះកិច្ចប្រត្តិបត្តិការបង្រ្កាប ករណី រក្សាទុកដឹកជញ្ជូន ឬ ជួញដូរនូវសារធាតុគ្រឿងញៀន ហាមឃាត់ដោយខុសច្បាប់នៅត្រង់ចំនុចរង្វង់មូលព្រះនរាយណ៍ ស្ថិតក្នុងក្រុមទី១០ ភូមិ ផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងចំពោះកិច្ចប្រតិបត្តិការនេះយើងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ចាន់ រស្មី ហៅ ខ្មៅ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិ ដំណាក់ សង្កាកំពង់ដំណាក់ ខ័ណ្ឌ ត្បែងមានជ័យ ខេត្ត ព្រះវិហារ ចំពោះ វត្តុតាងចាប់យករួមមាន ៖

– ថ្នាំញៀនប្រភេទ មេតំហេ្វតាមីន ( ICE )ម៉ាទឹកកក  ចំនួន ១ ថង់ ទម្ងន់ ១០២.១០ក្រាម(ទាំងសំបក)។

-ទរសព្វដៃចាស់ចំនួន(០១)គ្រឿង។

-នាឡិកាដៃចំនួន( ០១)គ្រឿង។

-ការបូបដាក់លុយពណ៏ខ្មៅចំនួន(០១)។

បច្ចុប្បន្ន ការិយាលយ័ជំនាញ់កុំពុងរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមច្បាប់៕

Comments

comments