ស្រុកអង្គស្នួល៖បុរសម្នាក់បានដេកស្លាប់ដោយសារ៊ខ្យល់គកាលពីថ្ងៃម្សិលមិញវេលាម៉ោងប្រហែល០៤.៣០នាទីនៅចំណុច បន្ទប់ជួលលេខ១៨ ភូមិអង្គល្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនរងគ្រោះ មានឈ្មោះ យឿន យ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរកសិករស្នាក់នៅភូមិឃុំ កើតហេតុខាងលើមានប្រពន្ធនិងកូន០២នាក់ស្រី០១នាក់។បើតាមសម្តរីបស់ប្រពន្ធជនរងឈ្មោះហ៊ីង សោភណ្ឌភេទស្រីអាយុ៤៧ឆ្នាំមុខរបរសន្តិសុខបានអោយដឹងថាប្តីខ្លួនកាលពីព្រលប់និយាយប្រាប់ខ្លួនថាហើមពោះ ពេលដេកឧស្សាហ៍ងើបចូលបន្ទប់ទឹក ៣ទៅ៤ដងហើយដេកអោបប្រពន្ធរហូតដោយដៃដាក់លើទ្រូងប្រពន្ធពេលប្តីរបូតដៃទើបប្រពន្ធឆ្ងល់ងើបឡើងមើលក៏ឃើញប្តីស្លាប់រួចទៅហើយ។សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះ ជាមនុស្សផឹកស្រាជាប្រចាំនិងមានជម្ងឺលើសឈាម ។យោងតាមគរបាលពិនិត្យវិភាគនៅកន្លែងកើតហតុបានថ្លែងថាការពិនិត្យសព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំលោកគ្រូពេទ្យស្រុកមេភូមិបងប្អូនជនរងគ្រោះ នគរបាលប៉ុស្តិ៍បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ(ជំងឺ) ខ្យល់គពិតមែន។ក្រោយពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ ស្រុកអង្គស្នួ...