នៅថ្ងៃស្អែកនេះពានរង្វាន់ ស្វាយរៀងខាប់ (Svay Rieng Cup) លើកទី៣ ឆ្នាំ២០១៧ នឹងបើកការប្រកួតនៅកីឡាដ្ឋានខេត្តស្វាយរៀង

247

នៅថ្ងៃសៅរ៍ទី២២ ខែកក្កដា ឆ្នាំ២០១៧  ពានរង្វាន់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៣ ឆ្នាំ២០១៧ នឹងចាប់ផ្តើមបើកការប្រកួតនៅលើកីឡាដ្ឋានខេត្តស្វាយរៀង ដោយមានក្រុមចូលរួមចំនួន៣៥ ហើយក៏មានការចូលរួមពីតារាចម្រៀង សៅ ឧត្តម ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី១ផងដែរ។សម្រាប់រដូវកាល២០១៧នេះ ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង ខាប់ បានកែប្រែនូវរូបមន្តប្រកួតខ្លះដោយអនុញ្ញាតឱ្យក្រុមនីមួយៗអាចយកនៅកីឡាករមកពីខេត្តផ្សេងចូលរួមបានចំនួន៣នាក់ និងកីឡាករអាជីពនៅក្នុងលីគកំពូលកម្ពុជាដាច់ខាតត្រូវបានបញ្ចប់អាជីពមុនឆ្នាំ២០១៥។ចំពោះការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡាដ្ឋានខេត្តស្វាយរៀង ខណៈនេះជាលើកទី៣ហើយបន្ទាប់ពីបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន ស្របពេល២លើកន្លងទៅ ក្រុមបាល់ទាត់ សសយក ក្រុងបាវិតជាម្ចាស់ជើងឯកទាំង២ឆ្នាំ៕

Comments

comments