កាលពីថ្ងៃម្សិលមិញមានករណីហឹង្សាមួយបានកើតឡើងនឹងបណ្តាលអោយយុវជនម្នាក់រងរបួសមុខនឹងដេអស់ជាច្រើនថ្នេនៅចំណុចលើផ្លូវលេខ១១០ភូមិឬស្សីស្រុក-ឃុំឈើទាល-ស្រុកកៀនស្វាយ-ខេត្តកណ្ដាល។ជនរងគ្រោះដែលទទួលរងរបួសដោយកាំបិតសាំងគីមនេះមានឈ្មោះសែ ពីន ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល ។ មានរបួសស្នាមលើបាតដៃខាងស្ដាំប្រវែង១០ស.ម ដេរ ចំនួន ១៨ថ្នេរ និងស្នាមឆូតស្បែកថ្ពល់មុខខាងស្ដាំ។ចំណែកជនសង្ស័យ ០១នាក់ ឈ្មោះ បញ្ញា ភេទ ប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនដឹងមានទីលំនៅសង្កាត់ព្រែកថ្មី-ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(រត់គេចខ្លួន)។សមត្ថកិច្ចថ្លែងថា វត្តុតាងចាប់យក៖ គ្មានរីឯរឿងហេតុបានកើតឡើងនៅថ្ងៃដែលជនរងគ្រោះបានទៅរាំធុងបាស់ក្នុងការប្រគុំតន្រ្តីស្រាបៀអង្គរភូមិឬស្សីស្រុក២-ឃុំឈើទាល ពេលចប់កម្មវិធី តន្រ្តីស្រាបៀអង្គរ ជនរងគ្រោះ បានជិះម៉ូតូឌុបឈ្មោះសៀង-វ៉ារ៉ាភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្សនៅភូមិ-ឃុំជាមួយគ្នាពេលជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនល្មើសចេញមកពីចិញ្ចើមផ្លូវលេខ១១០ដោយមានកាន់កាំបិតសាំងគីម បានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាម ហើយបានរត់គេចខ្លួនបាត់និងយកវត្តុតាងកាំបិតសាំងគីមទៅជាប់និងខ្លួនផង។ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសស្នាម។សូមបញ្ជាក់ថាករណីខាងលើនេះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិិិនគរបាលរដ្នបាលឈើទាល នៅថ្ងៃទី២៣.០៧.២០១៧វេលាម៉ោង១១.១០នាទីក្រោយពីទទួល ពាក្យបណ្ដឹងហើយកម្លាំង ប៉ុស្តិ៍នគរបាលរដ្នបាលឈើទាលបានចុះដល់កន្លែងកើតហេតុនិងផ្ទះជនរងគ្រោះដើម្បីបន្តនីតិវិធី ។