ឃាត់ខ្លួនមនុស្ស3នាក់សាកសួរ នឹង ស្រ្តីជនសង្ស័យ ចាប់ជម្រិតក្មេងស្រីសិស្សសាលា

121

កំពង់ឆ្នាំង ៖ ក្រៅពីការឃាត់ខ្លនស្ត្រីឈ្មោះហេង សុខលី ដែលជាជនសង្ស័យក្នុងករណីចាប់ជម្រិតក្មេងស្រីអាយុ៨ឆ្នាំ ជាសិស្ស នៅសាលាបឋមសិក្សា អង្គលំទង ស្ថិតក្នុងភូមិព្រៃតាមួច ឃំុស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនមនុស្ស ៣នាក់ផ្សេងទៀតរួមជាមួយជនសង្ស័យមកធ្វើការសាកសួរ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង។
ក្នុងនោះ៖
១ / ស្រ្តីម្ចាស់ផ្ទះសំណាក់ ដែលជនសង្ស័យជួលស្នាក់នៅ និង លាក់ក្មេងស្រីរងគ្រោះ ដែលសមត្ថកិច្ចអះអាងថា មិនចូលរួមសហការជាមួយនឹងសមត្ថកិច្ច ។
២ / បុរសអ្នករត់ម៉ូតូឌុប ដែលបានឌុបស្រ្តីសង្ស័យទៅបើកលុយ នៅកន្លែងវេលុយ។
៣ / បុរសម្នាក់ដែលមិនមែនជាអ្នកសារព័ត៌មាន បានព្យាយាមសម្រុកចូលទៅថតរូបរំខាន ខណះពេលសមត្ថកិច្ចចូលទៅ រំដោះក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់ផ្ទះសំណាក់ ។
គេនៅមិនទាន់ដឹងថា មនុស្សទាំង៣នាក់ខាងលើនេះ ត្រូវសមត្ថកិច្ចដោះលែងឬមួយមានចំណាត់កាត់ការយ៉ាងណានៅឡើយទេ ។ មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចនៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង៕

 

Comments

comments