អាក្រក់ណាស់តាមឆក់ទូរស័ព្ទក្មេងដល់មុខផ្ទះទៀត!

173

នៅវេលាម៉ោង០៣និង៤០នាទីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ជួលស្ថិតនៅផ្លូវលេខ៥០៨ កែង ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីឆក់ទូរស័ព្ទដៃមួយលើកបានសម្រេចពីជនរងគ្រោះដល់ទៅពីរនាក់គឺឈ្មោះ ម៉ូវ ឆេងឃាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សស្នាក់នៅបន្ទប់ជួលលេខ១១ ត្រូវចោរឆក់ទូរស័ព្ទម៉ាក TRUE 4G និងឈ្មោះធឿន ដារ៉ា ភេទប្រុស អាយុ15ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅបន្ទប់ជួលលេខ១០ ត្រូវបានចោរឆក់ទូរស័ព្ទម៉ាក Samsung Galaxy J1។ ជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវចោរឆក់ទូរស័ព្ទដំណាលគ្នាខណៈពេលដែលពួកគេកំពុងចុច ទូរស័ព្ទលេងនៅមុខផ្ទះ ហើយភ្លាមៗនោះ ជនរងគ្រោះក៏ស្រែកឆោរឡោថាចោរៗ ហើយដេញចាប់ពីក្រោយរហូតដឹងដល់ កម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខហាងម៉ូតូហុងដា ផ្លូវមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស៊ើបអង្កេតបន្ត រីឯទូរស័ព្ទទាំងពីរគ្រឿងរបស់ជនរងគ្រោះទាំងពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ដកហូតពីជនល្មើស ប្រគល់ជូនម្ចាស់ដើមវិញ។ ចំនែកជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនបានមានឈ្មោះ១. ឈ្មោះ យ៉ាន់ ថាវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ គ្មានមុខរបរ មានទីលំនៅបុរីចំការស្វាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។២. ឈ្មោះ ទ្រី ប៉ារ៉ាម៉េង ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខរបរ មានទីលំនៅផ្ទះលេខ៣៨៧ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

Comments

comments