ក្មេងស្រីម្នាក់ស្លាប់នៅសណ្ឋាគារលីនរតនះអង្គរ

275

ខេត្តសៀមរាប៖យោងតាមប្រភពពីសមត្ថកិច្ចមួយរូបបានឲ្យដឹងថាក្មេងស្រីអាយុ១០ឆ្នាំម្នាក់ជាជនជាតិចិនបានលង់ទឹកស្លាប់ពេលចូលទៅស្នាក់នៅក្នុងសណ្ឋាគារ«លីន រតនអង្គរ» ស្ថិតនៅក្រុមទី៧ ភូមិ-សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្តែនៅពេលនេះគេមិនទាន់ដឹងថាខាងម្ចាស់សណ្ឋាគារត្រូវចេញសំណងដល់គ្រួសារសពជនបរទេសយ៉ាងណានោះទេ។នគរបាលបានឲ្យដឹងថាករណីនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះស្ថិតនៅសណ្ឋាគារ«លីន រតនៈអង្គរ» ដែលក្មេងរងគ្រោះស្លាប់ឈ្មោះ Meng Lina ភេទស្រី អាយុ១០ឆ្នាំ ជនជាតិចិន(ភ្ញៀវទេសចរ)។បុគ្គលិកសណ្ឋាគារបានប្រាប់សមត្ថកិច្ចថានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនបានមកធ្វើការដូចសព្វដង នៅវេលាម៉ោងប្រហែលម៉ោង១៩៖១០នាទី ខ្លួនបានឃើញមានភ្ញៀវអឺរ៉ុបប្រុសម្នាក់និងកូនរបស់គាត់ហែលទឹកលេងក្នុងអាងបន្ទាប់មកខ្លួនបានដើរឡើងទៅមើលបន្ទប់ស្ប៉ាជាន់ទី១ប្រហែល១០នាទីក្រោយខ្លួនបានចុះមកមើលអាងទឹកវិញខ្លួនបានដើរកាត់អាងទឹកទៅបន្ទប់ទឹកតែមិនចាប់អារម្មណ៍ថា មានក្មេងលង់ទឹកឡើយលុះចេញពីបន្ទប់ទឹកបានដើរមាត់អាងក៏ឃើញក្មេងម្នាក់ដេកផ្កាប់មុខបាតអាងពេលនោះខ្លួនបានលោតចុះស្រង់មកដាក់មាត់អាងនិង ស្រែកហៅគ្នីគ្នាមកជួយមានសែប និងរីសីពនិងភ្ញៀវអឺរ៉ុបម្នាក់ជួយធ្វើចលនាបេះដូងតែនៅ មិនដឹងខ្លួន។បន្ទាប់មកក៏បញ្ជូនដោយរថយន្តសណ្ឋាគារដែលមានខ្លួននិងតៃកុងឈ្មោះ ហួរ និងធួរលីឌ័រស្រីម្នាក់ ជនជាតិចិនទៅពេទ្យអប្សរាអង្គរ តែគេមិនទទួល បន្ទាប់ទៅពិភពរស្មី តែមិនទទួលទៀត ទើបទៅរ៉ូយ៉ាល់ តែពេទ្យប្រាប់ថា ស្លាប់បាត់ហើយរួចខ្លួន បានត្រឡប់មក សណ្ឋាគារមុន។បច្ចុប្បន្ន សាកសពបានតម្កល់ទុក នៅមន្ទីពេទ្យរ៉ូយ៉ាល់ ដើម្បីប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។គេហទំព័រសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីតំណាងសណ្ឋាគារលីនរតអង្គរបាននៅឡើយទេជុំវិញហេតុការណ៍នេះ។សូមភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលទៅសំរាកនៅសណ្ឋាគារលីនរតនអង្គរត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការលេងហែលទឹកព្រោះអាចមានជើងកបណាមួយកើតឡើងដោយជាយថាហេតុ៕

Comments

comments