នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាបឹងស្នោរស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបញ្ជាក់ថា គោលបំណងនៃការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាថ្មីនេះ គឺដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋបង្កភាពងាយស្រួលចំណេញពេលវេលាកាត់បន្ថយគ្រោថ្នាក់ចរាចរណ៍និងការចំណាយផ្សេងៗពិសេសប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅនិងខណ្ឌ ដែលនៅជាប់ អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបាន៕