ភ្នំពេញ៖ នារីរងគ្រោះ៩នាក់ជាជនជាតិវៀតណាម ដែលបំរើសេវាផ្លូវភេទ នៅម្តុំផែថ្ម ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្តែង ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វេសេនីយឯក ចាន់ កិតិខុម ស្នងការរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផងដែរ ។ករណីចុះបង្រ្កាបនិងឃាត់ខ្លួនស្រ្តីបំរើសេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅទីតាំងនៅទីតាំង ផ្ទះលេខ២៣E0 តាមណ្ដោយ ផ្លូវលេខ៨០ ក្រុម១៩៣ ភូមិ១៤ ស្ថិតនៅម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការនោះបានឲ្យដឹងថាម្ចាស់ទីតាំងមានឈ្មោះ ប៊ិន ភេទប្រុសអាយុប្រហែល៤៩ឆ្នាំដែលពេលកម្លាំងនគរបាលយើងចុះប្រតិបត្តិការណ៍ ម្ចាស់ទីតាំងមិនបាននៅទីតាំង កើតហេតុឡើយ។ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ មានបង្កប់បំរើសេវាផ្លូវភេទឃាត់ខ្លួននារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ ok មូយចំនួនធំ។តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ី២៤ម៉ោងដោយភ្ញៀវចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀលដោយចែកជាមួយម្ចាស់ទីតាំងស្មើរគ្នា។សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្នដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។បច្ចុប្បន្ននារីរងគ្រោះទាំង៩នាក់ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕
ព័ត៌មានជាតិ នគរបាលឃាត់ខ្ល...