បន្ទាប់ពីរមានការភ្ញាក់ផ្អើលលើករណីបាត់ក្មេងស្រីអាយុ៣ឆ្នាំ នៅពេលស្រ្តីជាម្តាយបានទុកនាងនៅលើម៉ូតូ នៅមុខផ្សារក្រចេះកាលពីព្រឹកថ្ងៃទី២៧ កក្កដា រួចមក លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានបញ្ជាអោយកម្លាំងនគរបាលខេត្តក្រុង ចុះស្រាវជ្រាវរុករកបន្ទាន់។ ក្រោយការភ្ញាក់ផ្អើលនិងការចុះស្រាវជ្រាវរុករកយ៉ាងដុតដៃដុតជើងមានរយៈពេលជាង២ម៉ោងរួចមក ក្មេងស្រី ត្រូវបានរកឃើញនាងនៅតូបលក់ក្រណាត់មួយនៅក្នុងផ្សារក្រចេះ នៅព្រឹកថ្ងៃដដែរ។ លោកឧត្តមសេនីយ៍ត្រី អ៊ុ ភី បានបញ្ជាក់ថា ការបាត់ក្មេងស្រីនេះ ជាការវង្វេងម្តាយ មិនមែនជាករណីអ្វីផ្សេងនោះទេ។
ព័ត៌មានជាតិ ក្មេងស្រីអាយុ...