កែបៈ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីរសៀលនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បុរសវ័យចំណាក់ម្នាក់ បានសម្រេចចងកបញ្ចប់ជីវិតខ្លួន នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។ជនរងគ្រោះ ឈ្មោះ អ៊ុ ឌីណា ភេទប្រុស អាយុ៥៥ឆ្នាំ ស្រុកកំណើត ស្រុកស្រែអំបិល ខេត្ដកោះកុង បច្ចុប្បន្នភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប។សមត្ថកិច្ចជំនាញចុះទៅធ្វើកោសលវិច័យ បានបញ្ជាក់ថា ជនរងគ្រោះពិតជាចង់កសម្លាប់ខ្លួនឯងពិតប្រាកដមែន ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ។ បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕