មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានករណីចាប់ក្មេង និងបាត់ក្មេងកើតឡើងជាច្រើនករណី ដែលធ្វើឲ្យការភ្ញាក់ផ្អើល និងបង្កការភ័យខ្លាច ព្រួយបារម្ភយ៉ាងខ្លាំងដល់ឪពុកម្តាយគ្រប់រូបពីសុវត្ថិភាពរបស់កូនៗពួកគាត់។ ទន្ទឹមនឹងនោះកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ម្ចាស់គណនីមួយបានបង្ហោះសារដាស់តឿននៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដោយសារតែមានមនុស្សមួយក្រុមបានចែករបស់ញ៉ាំឲ្យសិស្សរបស់គាត់នៅក្រៅសាលា។ម្ចាស់គណនី Som Chany បានឲ្យដឹងដូច្នេះថា “នៅរសៀលថ្ងៃទី20នេះមានមនុស្សមួយក្រុមបានមកចែកស្ករគ្រាប់ កៅស៊ូចងសក់ កងដៃឲ្យសិស្សនៅក្រៅសាលា សូមកូនៗកុំចេញទៅទទួលយកឲ្យសោះប្រយ័ត្នមានគ្រោះថ្នាក់ បើអ្នកទាំងនោះមានចិត្តធម៌ របស់មិនហួសការកំណត់ហូបទៅមិនមានបញ្ហាគឺល្អ បើរបស់មានបញ្ហាកូនៗនឺងមានជម្ងឺនិងទទួលគ្រោះថ្នាក់ ។ បើមានចិត្តធម៌ចង់ចែករបស់អ្វីឲ្យដល់សិស្សមេត្តាចូលមកសុំការអនុញ្ញាត្តពីលោកនាយកឫគណគ្រប់គ្រងសាលាជាមុនសិន ដើម្បីពិនិត្យមើលអាហារដែលត្រូវចែកឲ្យសិស្សបរិភោគខ្ញុំមិនមែនរឺសអើងទេ ខ្ញុំការពារសិស្សក្នុងសាលាការពារកូនខ្ញុំ ប្អូនខ្ញុំ ក្មួយខ្ញុំ ចៅខ្ញុំ ដូចនេះលោកឪពុកនិងអ្នកម្ដាយទាំងអស់ជួយនែនាំបុត្រធីតារបស់អស់លោកបន្ថែមទៀតផង សូមអភ័យទោសអ្នកដែលបានចែកមិនបានគឹត សូមអរគុណ ពីខ្ញុំចាន់នី ៕