នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យប្រុសស្រី ១៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀនចំនួន ២០កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យប្រុសស្រីទាំង ១៧នាក់នោះត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់គ្នាក្នុងរយៈពេល ០២ថ្ងៃជាប់គ្នា ក្នុងនោះមាន៖១/ ឈ្មោះ ឈៀង សារី ភេទស្រី អាយុ ៥៦ឆ្នាំ , ២/ ឈ្មោះ សុខ រី ហៅទ្រី ភេទប្រុស អាយុ ២៣ឆ្នាំ , ៣/ ឈ្មោះ យ៉ៅ សុខន ភេទប្រុស អាយុ ២៩ឆ្នាំ , ៤/ ឈ្មោះ លី រឹទ្ធីជ័យ ភេទប្រុស អាយុ ២៩ឆ្នាំ , ៥/ ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ , ៦/ ឈ្មោះ ហ៊ុយ សុធា ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១:០០នាទី នៅចំណុច ភូមិ២០ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ រួម និងក្រាមពណ៍សថ្លាចំនួន ០៤កញ្ចប់(ប្រភេទម៉ាទឹកកក)៧/ ឈ្មោះ ដូ យ៉ាំងធូវ ភេទប្រុស អាយុ ២៥ឆ្នាំ , ៨/ ឈ្មោះ សុខ វីរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ , ៩/ ឈ្មោះ ពេជ្រ បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ , ១០/ ឈ្មោះ គ្រឿន វណ្ណៈ ហៅភ័ណ្ណ ភេទប្រុស អាយុ ៣២ឆ្នាំ , ១១/ ឈ្មោះ គីម ស្រីណែត ភេទស្រី អាយុ៣០ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទូលគោក ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៩:៣០នាទី ចំនុច ផ្ទះជួល ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញរួមនិងក្រាមពណ៍សថ្លា ០១កញ្ចប់(ប្រភេទម៉ាទឹកកក) បន្ទាប់ពីធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើបាន រហូតដល់វេលាម៉ោង១២:៥០នាទី ថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ប្រុសសី្រ ០៦នាក់ ផ្សេងទៀត រួម និងក្រាមពណ៍សថ្លាចំនួន ១៥កញ្ចប់(ប្រភេទម៉ាទឹកកក) ចំនុច ផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះមាន៖១/ ឈ្មោះ នុត មុំ ភេទស្រី អាយុ ៦៥ឆ្នាំ , ២/ ឈ្មោះ ពេជ្រ សុខជា ភេទប្រុស អាយុ ៤៨ឆ្នាំ , ៣/ ឈ្មោះ ជា ហេង ភេទប្រុស អាយុ ៣៣ឆ្នាំ , ៤/ ឈ្មោះ ហ៊ុន សុខវណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ , ៥/ ឈ្មោះ ឈួន ស្រីនី ភេទស្រី អាយុ ២០ឆ្នាំ , ៦/ ឈ្មោះ លី ថុនា ភេទប្រុស អាយុ ១៧ឆ្នាំ ។