(កណ្តាល):រាយខ្សែលួសចាប់អាគុយប្រើដុំឆក់កណ្តុរការពារកុំឲ្យចូលសុីមាន់បែរជាឆក់មនុស្សស្លាប់។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង4និង30នាទីព្រឹកថ្ងៃទី30ខែកក្តដាឆ្នាំ2017នៅក្នុងកសិដ្ធានចិញ្ចឹមជ្រូករបស់ឈ្មោះគីម.ឌីណាភេទប្រុសអាយុ37ឆ្នាំស្ថិតក្នុងភូមិជ័យឧត្តម២.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។ ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ឈ្មោះនិតយ៉ានភេទប្រុសអាយុ25ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ ប្រភពព៌តមាននិយាយថាដោយសារនៅក្នុងកសិដ្ធានចិញ្ចឹមជ្រូកនេះមានចិញ្ចឹមមាន់ប្រកាត់ពូជមាន់ជល់នៅល្ងាចថ្ងៃទូ29ខែកក្តដាម្ចាស់កសិដ្ធានឈ្មោះគីម.ឌីណាបានប្រើឲ្យកម្មករមើលថែជ្រូកម្នាក់ឈ្មោះម៊ឺន.ញ៉ាញ់ភេទប្រុសអាយុ27ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតនៅភូមិចង់កើប.ឃុំកំពែង.ស្រុកព្រៃកប្បាស.ខេត្តតាកែវទៅរាយខ្សែលួសចាប់អាគុយដាក់ដុំភ្លើងដើម្បីឆក់កណ្តុរការពារកុំឲ្យចូលសុីមាន់ដូចសព្វដង។លុះព្រឹកឡើងស្រាប់តែឃើញមានមនុស្សស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលជំនាញខេត្ត.ស្រុកសហការជាមួយនគរបាលប៉ុស្តិ៍និងកម្លាំងប៉េអឹមចុះមកបង្កើតគណៈកម្មការដោយមានការចូលរួមពីសំណាក់អាជ្ញាធរឃុំ.ភូមិនិងក្រុមគ្រូពេទ្យឃុំរួមជាមួយក្រុមគ្រួសារជនរងគ្រោះធ្វើកោសល្យវិច្ច័យពិនិត្យយ៉ាងយកចិត្តទុកដាក់ថែមទាំងរឹមអូសបានវត្ថុតាងមានអាគុយម៉ាកaoklyពណ៌ខ្មៅ1មួយគ្រឿង.ដុំអាំងវែកទ័រ1គ្រឿង.ខ្សែលួសពណ៌សប្រវែង18,75ម៉ែត្រនិងខ្សែភ្លើងទំហំ2គុណ0.5ប្រវែង33ម៉ែត្រ។ក្រោយពិនិត្យរួចក្រុមគណៈកម្មការចម្រុះបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។តាមការសន្និដ្នានជនរងគ្រោះប្រហែលជាមានបំណងចូលមកលួចមាន់ជល់។វត្ថុតាងត្រូវសមត្ថកិចនគរបាលកសាងសំណុំរឿងចាត់តាមនីវិធីច្បាប់។ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯម្ចាស់កសិដ្ធានឈ្មោះគីម.ឌីណាគេមិនឃើញសមត្ថកិច្ចធ្វើការឃាត់ខ្លួនឡើយ។គួរបញ្ជាក់ថាកសិដ្ធានចិញ្ចឹមជ្រូកខាងលើនេះតែងតែបង្កការប៉ះពាល់នូវការជះក្លឹនស្អុយអាសោចប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ៕