បញ្ជូនជនសង្សយ័ជួញដូគ្រឿងញៀនក្នុងមូលដ្ឋានទៅកាន់តុលាការ

149

(ខេត្តកណ្តាល) នាព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧សមត្ថកិច្ចនគបាលស្រុកស្អាងបានបញ្ជូនជនសង្សយ័ពាក់ពន្ធគ្រឿងញៀនចំនួន១៣កញ្ចប់ទៅកាន់តុលាការខេត្តកណ្តាល ។បន្ទាប់ពីនគបាលស្រុកស្អាងបានឃាត់ខ្លួនដើម្បីសួរចម្លើយលើជនសង្សយ័ដែលពាក់ពន្ធជូញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានដែលចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ស្ថិតក្នុងភូមិ កោះខែល ឃុំកោះខែលស្រុកស្អាងខេត្តកណ្តាលខណៈបុរស់រូបនោះបានជួញដូរនៅសាធាតុញៀនខុសច្បាប់កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៦និង៣០នាទី។លោកវរសេនីយ៍ឯក សេង សុជាតិ អធិការស្រុកស្អាងបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទូច ធួន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន  ភូមិឃុំកើតហេតុ និងរួមជាមួយការដកហូតម្សៅក្រាមពណ៌សរសង្ស័យសថ្នាំញៀនចំនួន១៣កញ្ចប់) ។ លោកវរសេនីយ៍បានបន្តអោយដឹងទៀតថានៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៦និង៣០នាទី ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ ទូច ធួន ស្ថិតក្នុងភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាលភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យជនសង្ស័យដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល អោយធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ទូច ធួន បានរកឃើញថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៣កញ្ចប់ និងឧបករណ៍សំរាប់វិចខ្ចប់មួយចំនួន។នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ទូច ធួន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១៣កញ្ចប់ ក្នុងតម្លៃ ១២០,០០០៛ (ដប់ពីរម៉ឺនរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ សង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត ។រួចបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងនិងបញ្ជូនជនសង្សយ័រួមជាមួយវត្ថតាងថ្នាំញៀនទៅកាន់តុលាការនានៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧ ។

Comments

comments