មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវបង្ក្រាប

157

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិកាដ្ឋាននគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងប៉ុស្តិ៍ទួលសង្កែបានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្តែងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៧ និង ៤០នាទី នៅចំណុចបន្ទប់ជួលលេខ០១ ផ្លូវរថភ្លើង ក្រុម១៧ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវរថភ្លើង ក្រុម១៧ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ(ជួញដូរគ្រឿងញៀន)។សម្ភារៈដកហូតរួមមាន : ក្រាមពណ៌សថ្លាចំនួន ៤កញ្ចប់ធំល្មម។បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋានកំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

 

Comments

comments