កាលពីយប់ថ្ងៃម្សិលមិញ នៅចំណុច ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនរួមនិងក្រាមពណ៍សថ្លា ០១កញ្ចប់(ម៉ាទឹកកក) មាន៖១/ ឈ្មោះ សាយ ដេវិត ហៅរូត ភេទប្រុស អាយុ ២២ឆ្នាំ , ២/ ឈ្មោះ ចំរើន វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំ , ៣/ ឈ្មោះ សរ ចាន់មករា ភេទប្រុស អាយុ ២៧ឆ្នាំ , ៤/ ឈ្មោះ ចូវ យ៉ាំងឡេក ភេទប្រុស អាយុ ១៨ឆ្នាំបន្ទាប់ពីបង្រ្កាបជនសង្ស័យទាំង ០៤នាក់ ខាងលើរួចមកកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការណ៏ជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០៥នាក់ទៀតរួមនិងក្រាមពណ៏សថ្លា០៧កញ្ចប់(ម៉ាទឹកកក)ដែលជាបក្សពួកតែមួយនៅវេលាម៉ោង០៩:៤០នាទីថ្ងៃដដែលនៅចំណុចសំណង់អណាធិបតេយ្យ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងនោះមាន ៖១/ ឈ្មោះ រី រតនា ហៅឡេង ភេទប្រុស អាយុ ១៩ឆ្នាំ , ២/ ឈ្មោះ ម៉ុន វណ្ណារិទ្ធ ហៅមុំ ភេទប្រុស អាយុ ៣៥ឆ្នាំ , ៣/ ឈ្មោះ សួន ពៅ ហៅទូច ភេទប្រុស អាយុ ២៨ឆ្នាំ , ៤/ ឈ្មោះ ហ៊ង គីមខៃ ភេទប្រុស អាយុ ១៨ឆ្នាំ ៥/ ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ១៩ឆ្នាំក្រោយពីសហការណ៏ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងឃាត់ខ្លួន ជនសង្ស័យទាំង ០៩នាក់ខាងលើយកមកសួរនាំរួច នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦:៤៥នាទី សមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានទទួលជនសង្ស័យប្រុសស្រី ០២នាក់ រួមនិង ក្រាមពណ៏សថ្លា ០៦កញ្ចប់ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញបង្រ្កាបនិងឃាត់ខ្លួនបាន នៅចំណុចដីឡូត៍ ភូមិ២១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាន៖១/ ឈ្មោះ រី វី ភេទស្រី អាយុ ២១ឆ្នាំ , ២/ ឈ្មោះ ខែក មករា ហៅប្រុស ភេទប្រុស អាយុ ៣១ឆ្នាំតាមចម្លើយសារភាពជនសង្ស័យទាំង ១១នាក់ខាងលើបានប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថាពួកគេពិតជាជាប់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀងពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀនកំពុងកសាងសុំណុំរឿងបញ្ចូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕