ជនជាតិចិនស្រវឹងស្រាបើករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់

296

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តHighlander បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្ស ពីរនាក់រងរបួសធ្ងន់ នៅថ្ងៃទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៧ វេលាម៉ោង​២១និង៤៥នាទី​ លើ​ផ្លូវ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២១៥-២១៦​​ ​នៅ​ចំណោទ​អូរត្រាវ​ ស្ថិតនៅ​ក្នុង​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Highlander  ពណ៌  ទឹកប្រា​ក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ​2AM-0689 បើកបរ​ដោយ​ឈ្មោះ​ CHAU LUNG ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ ជនជាតិ​ ចិន​ មាន​ប័ណ្ណ​បើក​បរ​ខ្មែរ​ លេខB327906​​​​ មាន​សុពលភាព​ឆ្នាំ​២០២៦​ (មាន​កំរិត​ជាតិ​អាល់កុល​0,68ml/L) មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​​​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់ចំណុច​ខាងលើ​បុក​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA​ C125 ពណ៌  ខ្មៅ  គ្មានស្លាលលេខ បើកបរ​ដោយ​ឈ្មោះ​ ពាង​ បូ​ ភេទ​ប្រុស​ អាយុ​ ២៥ឆ្នាំ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ ពាង​ រ៉ូ​ ភេទ​ប្រុស​អាយុ​ ១៨ឆ្នាំ​ អ្នក​ទាំង​ពីរ​មាន​មុខរបរ​ កម្មករ​រោងចក្រតំបន់ សេដ្ឋកិច្ច​ពិសេស​ ឃុំ​​បិតត្រាំ​ង។ ស្នាក់នៅ​ក្នុង​ភូមិ​១​ សង្កាត់​លេខ​១ ក្រុង​/ខេត្ត​ព្រះសីហនុ​ មាន​ទិសដៅ​បញ្រ្ចាស់​គ្នា​​​​ ។ ​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​​ធ្ងន់​ ចំនួន​ ២នាក់​​អ្នកបើកម៉ូតូ​ និង​ អ្នករួមដំណើរ​ បាន​សម្រាក​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​ 888 ​។ ​បើក​រថយន្ត​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។ ចំណែកមធ្យោបាយ​ទាំង​សង​ខាង​ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ដោះស្រាយ​បន្ត ៕

Comments

comments