នគរបាលខេត្តកំពតបង្ក្រាបជនសង្ស័យប្រព្រឹត្តគ្រឿងញៀន៣នាក់

115

 កំពត:  ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាជាមួយកម្លាំងធិការដ្ឋាននគរបាលស្រុក ក្រុង បង្ក្រាបបានជាបន្តបន្ទាប់ ក្នុងថ្ងៃតែមួយ (កាលពីថ្ងៃម្សិលមិញ)ខណៈពួកគេធ្វើសកម្មភាព ជួញដូរនិងប្រើប្រាស់គ្រឿងញៀន។លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជាក់ថា ការឈានទៅបង្ល្រាបបទល្មើសខាងលើ គឺអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត និង ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតផង ទើបលោកចុះទៅបង្ក្រាប ហើយឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ខណៈពួកគេកំពុងជួញដូរនិងប្រើប្រាស់គ្រឿងញៀន។លោកបានឲ្យដឹងទៀតថា ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលកំលាំងសមត្ថកិច្ចបង្ល្រាបបាននេះ គឺស្ថិតក្នុងភូមិសាស្ត្រនិងគោលដៅផ្សេងគ្នា ហើយក្នុងប្រតិបតិ្តការនេះកំលាំងបានដកហូតវត្ថុតាងថ្នាំញៀនចំនួន៨កញ្ចប់(ធំ៥កញ្ចប់)។លោកបន្តថាជនជាប់ពាក់ព័ន្ធគ្រឿងញៀនទាំងបីនាក់រួមមាន៖

ទី១.ឈ្មោះ គង់ ចន្ថា ហៅជ្រូក ភេទប្រុស អាយុ២៤ឆ្នាំ(ជួញដូរ ប្រើប្រាស់)រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត ប៉ុន្តែកំលាំងតាមឃាត់ខ្លួននៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០១ខែសីហា ឆ្នាំ២០១៧ ដោយដកហូតបានថ្នាំញៀនចំនួន២កញ្ចប់(ធំ១-តូច១)។

ទី២.ឈ្មោះ ចាន់ ថុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ដោយជនសង្ស័យត្រូវបានកំលាំងឃាត់ខ្លួនត្រង់ចំណុច ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត នៅវេលាម៉ោង៣រសៀល ក្នុងថ្ងៃដដែល ដោយដកហូតថ្នាំញៀនបានចំនួន៦កញ្ចប់(ធំ៣-តូច៣)។

ទី៣.ឈ្មោះ មាស សំបូរ ភេទប្រុស អាយុ៣០ឆ្នាំ(ជនជាប់ពាក់ព័ន្ធគ្រឿងញៀន) រស់នៅក្នុភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត ប៉ុន្តែជនសង្ស័យនេះត្រូវនគរបាលតាមឃាត់ខ្លួនបាននៅក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នៅវេលាម៉ោង៣និង៣០នាទី ក្នុងថ្ងៃដដែលនេះ។ បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់  រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមមនីតិវិធីច្បាប់៕

Comments

comments