កុមារីវ័យ៧ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់

268

កៀនស្វាយ: ករណីឃាតកម្មរំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃមួយបានកើតឡើងកាលពីថ្ងៃទី០២សីហាឆ្នាំ២០១៧វេលាម៉ោង០៧នឹង៣០នាទីនៅចំណុចស្រះទឹកមណ្ឌលយោធិនពិការ៣១៧ក្នុងភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។ជនរងគ្រោះឈ្មោះគង់ សំណាង  ហៅធីតាភេទស្រីអាយុ០៧ឆ្នាំជនជាតិខ្មៃរមុខរបរសិស្សមានទីលំនៅភូមិទួលដូងឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាលមានរបួសស្នាមជាំកផ្នែកខាងមុខនិងប្រដាប់ភេទមានស្នាមដាច់រលាត់មានឈាម ។ចំណែកមានឪពុកឈ្មោះ ផុន សុភក្ត្រា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនឹងម្តាយឈ្មោះ សី សឿន អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិទួលដូងឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។សមត្ថកិច្ចនិយាយថាជនសង្ស័យនៅមិនស្គាល់អត្តសញាណនៅឡើយ។សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី០១.០៨.២០១៧វេលាម៉ោង១៩.៣០នាទីប៉ុស្តិនគរបាលរដ្ឋបាលគគីរបានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះថាបានបាត់កូនស្រីបន្ទាប់មកកំលាំងប៉ុស្តិសហការជាមួយផ្នែកជំនាញបានចុះជួយស្រាវជ្រាវរកតែរកមិនឃើញ។លុះដល់ម៉ោង០៧.៣០នាទីថ្ងៃទី០២.៨.២០១៧មានប្រជាពលរដ្ឋបានឃើញជនរងគ្រោះស្លាប់នៅចំណុចកើតហេតុខាងលើរួចក៍រាយការណ៍មកសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលគគីរ។ក្រោយទទួលបានពត៌មានកំលាំងផ្នែកជំនាញសហការជាមួយកំលាំងប៉ុស្តិកំលាំងការិ.បច្ចេកទេសវិទ្យាសាស្ត្រកំលាំងការិ.ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលអង្គភាពការពារកុមារCPUអាជ្ញាធរមូលដ្ឋានគ្រូពេទ្យប្រចាំឃុំនិងឪពុកម្តាយជនរងគ្រោះបានចុះពិនិត្យសាកសពឃើញមានស្លាកស្នាមដូចបានរៀបរាប់ខាងលើ។សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហ៊ានតំបូងថា ជនរងគ្រោះត្រូវជនសង្ស័យរំលោភរួចសម្លាប់ ៕

     

Comments

comments