ជនសង្ស័យ​ប្រឈម​ទោស​មួយ​ជីវិត​ ករណី​រំលោភ​​​សម្លាប់​​​​ក្មេង​​​ស្រី​​​អាយុ​​​៧​​ឆ្នាំ

121

ខេត្តកណ្ដាល ​៖ ករណី​​រំលោភ​​សេពសន្ថវៈ​​រួច​​សម្លាប់​ក្មេង​​ស្រី​​អាយុ​​៧​ឆ្នាំ​​នៅ​​ស្រុក​​កៀន​ស្វាយ​ រហូត​មក​​ទល់​​ថ្ងៃ​​អង្គា​ ខែ​​សីហា​ ឆ្នាំ​២០១៧ នេះ​ លោក​​សាយ​ សម្ផស្ស​សេរី​ ចៅ​ក្រម​​ស៊ើប​សួរ​សាលា​​ដំបូង​​ខេត្ត​​កណ្ដាល​ សម្រេច​​ឃុំ​​ខ្លួន​ជន​ត្រូវ​ចោទ​​ដាក់​​ពន្ធ​នាគារ​​បណ្តោះ​អាសន្ន​ ហើយ​ ដើម្បី​​រង់​ចាំ​​ការ​​ស៊ើប​អង្កេត​​បន្ត​​ទៀត​ ។មន្ត្រី​​តុលា​ការ​ថ្លែង​​ថា​ ជន​សង្ស័យ​​ត្រូវ​​បាន​លោក​ ទិន​ សុចិត្រា​ ព្រះរាជ​អាជ្ញា​​រង​​អម​សាលា​​ដំបូង​​ខេត្ត​​កណ្ដាល​ សម្រេច​ចោទ​ប្រកាន់​ បើក​​ការ​​ស៊ើប​សួរ​​ពី​​បទ​ “ឃាត​កម្ម​​គិត​ទុក​​ជា​​មុន​”​តាម​​មាត្រា​​២០០​នៃ​​ក្រម​​ព្រហ្ម​ទណ្ឌ​ ដែល​​បទ​ល្មើស​​នេះ​​កំណត់​​ការ​​ផ្តន្ទា​​ទោស​​ដាក់​ពន្ធ​នាគារ​​អស់​​មួយ​​ជីវិត​ ។មន្ត្រី​​តុលា​ការ​​ដដែល​​បន្ត​​ថា​ មូល​ហេតុ​​ដែល​ឈាន​​ដល់​​ការ​​ចោទ​ប្រកាន់​​ពី​​បទ​ “ឃាត​កម្ម​គិត​​ទុក​​ជា​​មុន​”​នេះ​ ដោយ​សារ​​តាម​​រយៈ​​ការ​សាក​សួរ​​គឺ​ ជន​សង្ស័យ​​សារ​ភាព​ថា​ ​ពុំ​​ទាន់​បាន​​រំលោភ​​សេពសន្ថវៈ​​ក្មេង​​ស្រី​​រង​​គ្រោះ​​នៅ​ឡើយ​ ហើយ​​បាន​​នាំ​​ក្មេង​​ស្រី​​ដល់​​កន្លែង​​ស្រះ​ទឹក​​មួយ​ រួច​​ច្របាច់​​ក​​សម្លាប់​​តែ​​ម្តង​ ។​គួរ​​បញ្ជាក់​​ថា​ ហេតុ​ការណ៍​​នេះ​​កើត​​ឡើង​កាល​ពី​​ល្ងាច​​ថ្ងៃ​​ទី​​០១​ ខែ​​សីហា​ ឆ្នាំ​​២០១៧​ នៅ​ចំណុច​​សាលា​រៀន​បឋម​សិក្សា​ ហ៊ុន​សែន ស្លា​កែត ភូមិ​កោះ​ចិន ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ។មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ហេង ចន្ធីម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​កម្មករ​សំណង់ មាន​ទី​លំ​នៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​​កៀន​​ស្វាយ បាន​ធ្វើ​សកម្មភាព​បោក​បញ្ឆោត​​លួង​លោម​ក្មេង​​ស្រី​​អាយុ​​៧​ឆ្នាំ​ ជា​សិស្ស​រៀន​ថ្នាក់​ទី​១​សាលា​បឋម​សិក្សា​ហ៊ុន​ សែន ដូនស ដឹក​តាម​កង់​ជិះ​យក​មក​ទៅ​ចាប់​រំលោភ​​សេព​សន្ថវៈ​ នៅ​​ដំណាក់​កាល​​សមត្ថ​កិច្ច​ ជន​សង្ស័យ​សារ​ភាព​ថា​ ពិត​​ជា​​បាន​​ប្រព្រឹត្ត​​ដូច​​ការ​​ចោទ​ប្រកាន់​មែន​ ៕

Comments

comments