រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីនឹងសាងសង់ទីស្នាក់ការប៉ូលិសចរាចរណ៍មួយនៅកណ្តាលក្រុងភ្នំពេញដើម្បីអន្តរាគមន៍ភ្លាមៗ នៅពេលមានការកកស្ទះខ្លាំង។ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង ត្រូវបានធ្វើនៅល្ងាចថ្ងៃម្សិលមិញនេះ នៅសាលរាជធានីភ្នំពេញ ក្នុងពេលចែកអាវភ្លៀងដល់ប៉ូលិសចរាចរណ៍ចំនួន៨៧៨អាវ ដើម្បីសម្រួលអោយប៉ូលីសបានប្រើប្រាស់ ដោះស្រាយការកកស្ទះចរាចរពេលមានភ្លៀងធ្លាក់។លោក ឃួង ស្រេង មានប្រសាសន៏ថា លោកមិនភ្លេចការលះបង់របស់បងប្អូនប៉ូលីសចរាចរណ៍នោះទេ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ភ្នំពេញនឹងនៅរួមសុខទុក្ខជាមួយបងប្អូនជានិច្ច ។ក្រៅពីនេះអភិបាលរាជធានីភ្នំពេញបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាការគោរពច្បាប់ចរាចរណ៍នេះជាការ វាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕