កំពង់ឆ្នាំង៖ រឺម៉កដឹកកម្មករ កម្មការនីមួយគ្រឿងបានបើកធ្លាក់ផ្លូវនិងបានជ្រុលទៅបុកដើមឈើរហូតដល់ក្រឡាប់ក្នុងពេលដែលជៀសនិងរថយន្តដឹកកម្មករ បណ្តាលអោយកម្មករ កម្មការនីប្រមាណជា២៨នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងចំណោមកម្មករ កម្មការនីដែលជិះនៅលើរឺម៉កប្រមាណជាង៤០នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១១ ខែសសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គឺមានជយ័ ខេត្តកំពង់ឆ្នាំង។