កម្ពុជាចល័តទ័ពទៅកាន់ព្រំដែនស្ទឹងត្រែងបន្ទាប់ពីសម្តេច ហ៊ុន សែន ដាក់ឱសានវាទ

707

ព្រះវិហារៈ កាន់តែក្តៅហើយបើតាមសេចក្តីរាយការណ៍ខណៈនេះកងទ័ពកម្ពុជាប្រចាំទិសប្រាសាទព្រះវិហារបានចាប់ផ្តើមចល័តឆ្ពោះទៅកាន់តំបន់ដែលមានជម្លោះតាមបន្ទាត់ព្រំដែនកម្ពុជា​-ឡាវ នៅខេត្តស្ទឹងត្រែងហើយ​។សេចក្តីរាយការណ៍បន្តថាបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជាបានដាក់ឱសានវាទកាលពីព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០១៧ នេះដោយតម្រូវឲ្យភាគីឡាវដកកងទ័ពចេញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាដោយគ្មានលក្ខខណ្ឌនោះលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាកាកងពលធំអន្តរាគមន៍លេខ៣ប្រចាំការទិសទី១តំបន់ប្រាសាទព្រះវិហារ និងជានាយរងសេនាធិការចម្រុះនៃកងយោធាពលខេមរភូមិន្ទបានដឹកនាំកម្លាំងនាយទាហ៊ាន និងពលទាហ៊ានប្រមាណជាង៦០០នាក់ និងអាវុធប្រតិកម្មរហ័សប្រភេទ BM21 ជាច្រើនគ្រឿង និងអាវុធយុទ្ធភ័ណ្ឌជាច្រើនប្រភេទទៀតដើម្បីចល័តពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ព្រំប្រទល់នៃខេត្តស្ទឹងត្រែងហើយ។គួរបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើកាព្រមានធ្ងន់ៗ ដល់ភាគីឡាវ ឲ្យដកទ័ពចេញពីប្រទេសកម្ពុជាក្នុងរយៈពេលមិនឲ្យលើសពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៧នោះឡើយ ។

Comments

comments