យប់មិញកងទ័ពឈរជើងនៅខេត្តព្រះវិហារមួយចំនួនចេញដំណើរទៅខេត្តស្ទឹងត្រែងជាមួយអាវុធទំនើប BM21

208

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅវេលាម៉ោង០៩នឹង៣០នាទីយប់ថ្ងៃម្សិលមិញនេះបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងជូនដំណើរទ័ពចល័តពីខេត្តព្រះវិហារ ទៅខេត្តស្ទឹងត្រែង ដែលក្បួនកងទ័ព បានគេកត់សម្គាល់ឃើញថាបានបំពាក់ដោយអាវុធទំនើបប្រភេទ BM21 រាប់សិបគ្រឿងប្រកបដោយអានុភាពខ្លាំងក្លា។លោកអភិបាលខេត្តបានផ្តល់នូវស្បៀងអាហារដើម្បីលើកទឹកចិត្តដល់កងទ័ព ក្នុងការការពារបូរណភាពទឹកដីរបស់យើងដោយមិនឲ្យបរទេសណាមកឈ្លានពានបានឡើយ៕

Comments

comments