ស្ទឹងត្រែង៖ អស់ពេលអត់ធ្មត់ហើយសម្រាប់កងទ័ពឡាវដែលកម្ពុជាត្រៀមចាត់ការប្រសិនបើមិនព្រមដកទ័ពចេញ។មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិបានប្រកាសដាច់ខាតថាកម្ពុជាត្រូវតែផ្ទុះអាវុធប្រសិនបើកងទ័ពឡាវមិនព្រមដកកងទ័ពចេញពីព្រំដែន។ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុននេះបន្តិចអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ “យើងត្រៀមលក្ខណៈកំពុងរងចាំបញ្ជា សម្តេចនាយករដ្ឋមន្រ្តី “។បើតាមលោក ឈុំ សុជាតិ “យើងទ្រាំយូរហើយ… សម្តេចលោកខឹង…. ដាច់ខាតយើងត្រូវតែផ្ទុះអាវុធបើសិនកងទ័ពឡាវមិនដកចេញពីព្រំដែន “។គួរបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើកាព្រមានធ្ងន់ៗ ដល់ភាគីឡាវឲ្យដកទ័ពចេញពីប្រទេសកម្ពុជាក្នុងរយៈពេលមិនឲ្យលើសពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៧នោះឡើយ ។ ការព្រមានប្រើកណ្តាប់ដៃដែករបស់នាយករដ្ឋមន្រ្តីបន្ទាប់ពីកងទ័ពឡាវបានឈ្លានពានចូលមកទឹកដីកម្ពុជានៅតំបន់ព្រំដែនក្នុងទឹកខេត្តស្ទឹងត្រែងអស់រយះពេលកន្លះឆ្នាំ ៕