សម្តេច ហ៊ុន សែន ការចរចាបានជោគជ័យហើយ

324

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេទ័ពរបស់កម្ពុជាទាំងអស់ថានៅពេលនេះការចរចាទទួលបានជោគជ័យហើយ ក្រោយនាយករដ្ឋមន្ដ្រីឡាវយល់ព្រមដកទ័ពចេញពីកម្ពុជានាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូង ស៊ីសាលីត បាន​ប្រកាស​ដក​កម្លាំង​កងទ័ព​ចេញ​ពី​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កម្ពុជា​ហើយ ដោយ​ធ្វើ​ឡើង​មិន​ឲ្យ​ហួស​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​សីហា ស្អែក​នេះ​នោះទេ។នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្រ្តី​ឡាវក្នុង​សន្និសីទ​កាសែត​ជាមួយ​សម្ដេច ហ៊ុន សែន នៅ​ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា​ ឆ្នាំ២០១៧ នេះ៕

 

Comments

comments