បុរសម្នាក់ទៅស្ទូចត្រីរើសបានកាំភ្លើងខ្លី១ដើមយកទៅប្រគល់ឲ្យនគរបាល

444

ភ្នំពេញ៖ បុរសអ្នកស្ទូចត្រីម្នាក់ខណៈពេលទៅស្ទូចត្រីនៅក្បែរចេតិយ៍មួយកន្លែងស្ថិតនៅក្នុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែប្រទះឃើញកាំភ្លើងខ្លីម៉ាកកា៥៩មួយដើម ដែលមានគ្រាប់ចំនួន៧គ្រាប់ដែលត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោល ភ្លាមៗនោះបុរសខាងលើក៏បានរើសវាយកទៅទុកនៅផ្ទះរបស់គាត់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ហើយរហូតដល់វេលាល្ងាចថ្ងៃដដែលទើបគាត់នាំយកកាំភ្លើងនោះទៅប្រគល់ជូននគរបាលប៉ុស្ដិ៍រក្សាទុក។បុរសដែលជាអ្នកស្ទូចត្រីម្នាក់នោះឈ្មោះ លាវ វិបុល អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកកាំភ្លើងខ្លីដែលត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលនោះម៉ាកកា៥៩ លេខBA-5705 មានបង់១និងគ្រាប់ចំនួន៧គ្រាប់នៅក្នុងនោះ។បើតាមការ សន្និដ្ឋានកាំភ្លើងនេះទំនងត្រូវបានគេប្រើប្រាស់រាល់ថ្ងៃ មិនមែនកាំភ្លើងទុកចោលយូរមកហើយនោះឡើយហើយសង្ស័យត្រូវបានជនមិនស្គាល់មុខទើបយកទៅប្លុងចោលថ្មីៗតែប៉ុណ្ណោះ ព្រោះវានៅស្អាតគ្មានច្រេះគ្មានឡើយ។តាមប្រភព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុបុរសខាងលើបានជិះកង់ចេញពីផ្ទះទៅស្ទូចត្រីនៅចំណុចកើតហេតុ ពេលទៅដល់គាង់បានយកកង់ទៅទុកនៅក្បែចេតិយ៍ ស្រាប់តែប្រទះឃើញកាំភ្លើង១ដើមនោះនៅជិតចេតិយ៍គាត់ក៏រើសវាហើយ បានយកទៅទុកនៅផ្ទះ រហូតដល់វេលាល្ងាចទើបនាំយក ទៅប្រគល់ជូននគរបាល។ដោឡែកកម្លាំងនគរបាលប៉ុស្ដិ៍ភ្លើងឆេះរទេះបានទទួលុកកាំភ្លើងនោះទៅរក្សាទុក និងបានធ្វើការសាកសួរ ព័ត៌មានពីបុរសខាងលើ ធ្វើរបាយការណ៍រួចរាល់ហើយ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញ ដើម្បីស្វែងរកម្ចាស់កាំភ្លើងពិតប្រាកដ និងមូលហេតុដែលបានយកកាំភ្លើងទៅប្លុងចោលបែបនេះ។

Comments

comments