ឃាត់ខ្លួនជនសង្ស័យ០៣នាក់យុជន០៣នាក់ជាមួយគ្រឿងញៀន១៤កញ្ចប់

135

ស្រុកមុខកំពូល៖ ថ្ងៃម្សិលមិញកងកលាំងអធិកាដ្ឋានស្រុកមុខកំពូលបានឃាត់ខ្លួនយុវជន៣នាក់ពីបទជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចផ្ទះសុខ រ៉ា ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូលខេត្ត កណ្ដាល ។ជនសង្សយ័០៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖១.ឈ្មោះ សុខ សារ៉េត  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។មុខរបរលក់ថ្នាំញៀន ២.ឈ្មោះ វង្ស ឡុង  ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិល្វាលើ ឃុំស្ដៅ ស្រុក កងមាស ខេត្តកំពង់ចាម។៣.ឈ្មោះ ពៅ រស្មី  ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ថ  មានទីលំនៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។វត្ថុតាងចាប់យករួមមាន ៖ម្សៅក្រាមថ្លាពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៤កញ្ចប់ (ធំ០៣កញ្ចប់ និងតូច១១កញ្ចប់) សម្ភារសម្រាប់វេចខ្ចប់និងប្រើប្រាស់មួយចំនួន ដែកកេះហ្គាសចំនួន ០៥ ទូរសព្ទ័០១ គ្រឿង ម៉ាកHappy phon3G  ម៉ូតូ០១គ្រឿងម៉ាកC100កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ភព១ ប ៩២៥៧។សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី២០.០៨.២០១៧ វេលាម៉ោង៩:៣៥នាទី កលាំងប៉ុស្តិរកាកោងទី១ បានទទួលពណ៌មានពីកំលាំងផ្ដល់ពណ៌ថានៅផ្ទះ ឈ្មោះ សុខ រ៉ា មានការជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ខណះនោះកំលាំងប៉ុស្តិ៍បានចុះទៅដល៉កន្លែងកើតហេតុហើយបានឆែកឆេររកឃើញ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់(ធំ០៣កញ្ចប់) និងសម្ភារះវេចខ្ចប់ប្រើប្រាស់មួយចំនួន។ចំពោះជនសង្ស័យទាំង០៣នាក់ខាងលើរួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមនិតិវិធី  ។

Comments

comments