សមត្ថកិច្ចបង្ក្រាបអ្នកលេងល្បែងតាមអ៊ីនធឺណេត

216

ខេត្តព្រះសីហនុ: កាលពីថ្ងៃម្សិលមិញកម្លាំងនៃផែនអន្តោប្រវេសន៍បានចុះបង្រ្កាបបទល្មើសជាក់ស្តែង(ករណីឆបោក និងលួចលាក់បើកលេងល្បែងតាមប្រព័ន្ធអ៊ីនធើណេតខុសច្បាប់) នៅចំណុចផ្ទះជួលក្នុងក្រុម៣ ភូមិ២ ស/ក៣ក្រុងព្រះសីហនុ។ ដោយមានការសម្របសម្រួលផ្លូវច្បាប់ដោយលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុក្នុងនោះសមត្ថកិច្ចបានរកឃើញនូវសម្ភារះមួយចំនួន:កុំព្យូទ័រ Laptop ចំនួន ៣គ្រឿង  សម្ភារះ Flash សម្រាប់ផ្ទេរលុយចេញចូល មួយចំនួនធំ  ស៊ីមកាត សម្រាប់ប្រើប្រាស់ មួយចំនួន  រថយន្ត Lexus RX300 ២គ្រឿង :ពណ៏ខ្មៅ ផ្លាកលេខ ភ្នំពេញ 2R-4774 និង រថយន្ត Lexus 300 ពណ៏ទឹកមាស ផ្លាក លេខ 2W-6115 ។ក្នុងនោះសមត្ថកិច្ចបានឃាត់បានជនជាតិចិន ១នាក់ រីឯ ៥នាក់ ទៀតបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចមកដល់ដែលមាន ឈ្មោះ Wang Chao ភេទប្រុស សញ្ជាតិចិន កើតថ្ងៃទី២៦ មករា ១៩៨៧ ប្រើប្រាស់លិខិតឆ្លងដែនលេខ E47769717 ផុតសុពលភាពថ្ងៃទី៦ មេសា ២០២៥ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនល្មើសទៅសាលាដំបូង និងស្រាវជ្រាវបន្ថែមរកបក្សពួករបស់ជនល្មើស ។

Comments

comments