បុរសម្នាក់បាញ់សម្លាប់ដន្លងខ្លួន​ឯងរួចបាញ់ខ្លួនតាមក្រោយព្រោះតែអន់ចិត្ត

125

(ក្រចេះ)៖ មានអំពើឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃម្សិលមិញនេះដោយបុរសម្នាក់បានបាញ់ប្រហារទៅលើដន្លងរបស់ខ្លួនរួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យស្លាប់ទាំង២នាក់ក្នុងថ្លុកឈាម។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះគី​ឡូម៉ែត្រ១០៩ ភូមិគ្រញូងសែនជ័យខាងត្បូង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។អធិការនគរបាលស្រុកស្នួល លោក ចាន់ សុខគីម បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា ​​ជនបង្ក​ឈ្មោះ ជីប សាលី ​អាយុ៤៨ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យត្បូង ឃុំគ្រញូងសែនជ័យបានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ទិត មូសា​ អាយុ៤៨ឆ្នាំ​ រស់នៅភូមិ​ឃុំជាមួយគា្នហើយត្រូវជា​ដន្លងនឹងគ្នា​ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ​បន្ទាប់មកជនបង្កបានបាញ់ខ្លួនឯងមួយគ្រាប់ចំស្នៀតផ្កា​ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងដែរ។បើ​តាមការបំភ្លឺពីប្រពន្ធនិងកូនស្រីជនរងគ្រោះគឺជនសង្ស័យមានសតិមិនសូវល្អ និងមានចិត្តច្រណែនច្រើន នៅពេលដែលកូនប្រុសគាត់ស្តីបន្ទោសគាត់តែងតែគិតថាមកពីជនរងគ្រោះជាអ្នកធ្វើឲ្យគាត់ត្រូវកូនស្តីបន្ទោស។យ៉ាងណាមិញ ចំពោះកាំភ្លើងរបស់ជនបង្កនិងតួនាទីនោះលោកអធិការមិនបានបញ្ជាក់នៅឡើយទេដោយលោកអះអាងថាកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ៕

Comments

comments