អាវុធហត្ថរាជធានីភ្នំពេញបានចុះបង្ក្រាបករណីឃាតកម្មមួយដ៏សែនឃោរឃៅគឺខ្វេះគ្រាប់ភ្នែកសាច់ថ្លៃខ្លួនឯង

161

ក្តៅៗ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោងប្រហែល១៣.០០នាទីមុននេះបន្តិចកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗនៅចំណុចផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យ បានធ្វើសកម្មភាពអាករសម្លាប់សាច់ថ្លៃខ្លួនឯងព្រមទាំងខ្វេះភ្នែកជនរងគ្រោះបោះចោលបាត់អស់រកពុំទាន់ឃើញ។ជនបង្ករឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោគជាំ ស្នាក់នៅចំនុចកើតហេតុខាងលើ។ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្កស្នាក់នៅជាមួយគ្នា។ហេតុការណ៍នេះកើតឡើងផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្ករក៏ស្រែកកុំអោយឈ្លោះគ្នាក៏ក្លាយជាទំនាស់រហូតឈានដល់ជនបង្កទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះនិងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង។បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្តចំណែកសពជនរងគ្រោះ កំពុងរងចាំធ្វើកោសល្យវិច្ច័យ៕

Comments

comments