កណ្តាល៖ យុវជនជាមុខសញ្ញាសេពគ្រឿងញៀនចំនួន7ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួនកាលពីម្សិលមិញនៅចំណុចកញ្ចុះផឹកស៊ីស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ជនសង្ស័យមានចំនួន០៧នាក់ (ឃាត់ខ្លួន) ៖១-ឈ្មោះ សួស ភារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។២-ឈ្មោះ វន ចាន់ណា (ហៅឈុំ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វឯម ខេត្តកណ្តាល ។៣-ឈ្មោះ វន ឌី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ទីលំនៅភូមកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។៤-ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់មីឆា ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ស ស្រុកកងមាស ខេត្តកំពុងចាម។៥-ឈ្មោះ សារី រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។៦-ឈ្មោះ ឃី អ៊ុល្រ្តា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនក្រុងភ្នំពេញ។៧-ឈ្មោ ឆេង អ៊ីម អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ទីលំនៅ ភូមិក្រាំងទែវ ឃុំវាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ។វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ICE) ចំនួន១៤កញ្ចប់មធ្យម,ទូរស័ព្ទណូគា១២៨០ចំនួន០២គ្រឿងនិងទូរសព្ទ័ចិន ៣៦០ ចំនួន០១គ្រឿង,ជញ្ចៀន០២វង់,នាឡិកា០១គ្រឿង,កងដៃ ០១,ម៉ូតូសេ១២៥ ស៊េរី ០១៥ ស្លាកលេខ ភ្នំពេញ 1K-8065 ចំនួន០១គ្រឿង ។សមត្ថកិច្ចបានឲ្យដឹងថាដោយមានការតាមដាន និងដាក់កងកម្លាំងឲ្យប្រជាពលរដ្ឋដើម្បីឃ្លាំមើលសកម្មភាពមុខសញ្ញាហើយកម្លាំងយើងបានផ្តល់ព័ត៌មាននៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរះធ្វើការពួនស្ទាក់ឃ្លាំមើលមុខសញ្ញាក៏បានឃើញមុខសញ្ញានៅចំណុចកើតហេតុដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួន១៤កញ្ចប់មធ្យមហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់ បញ្ជូនមកកាន់អធិការដ្ឋានស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី ។