បាត់ដំបង៖បុរសបែកថ្នាំម្នាក់បានយកកាំបិតប៉័ងតោកាប់ប្រពន្ធជាច្រើនកាំបិតស្លាប់នៅក្នុងថ្លុកឈាមរួចអាកខ្លួនឯងរងរបួសធ្ងន់។ហេតុការណ៍អំពើរឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង១-៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២២ ភូមិច្រាបកំសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។លោក វរះសេនីយ៍ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានប្រាប់ថា ស្ត្រីជាជនរងគ្រោះ ឈ្មោះ ឌុង សាវ័ន អាយុ២៧ឆ្នាំត្រូវបានបុរសជាប្តីយកកាំបិតប៉័ងតោកាប់ជាច្រើនកាំបិតស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងថ្លុកឈាម។ក្រោយមកបុរសជាប្តីឈ្មោះ ស្រ៊ុន គឹមជូ អាយុ៣៣ឆ្នាំ មុខរបរជាអ្នកកាប់ជ្រូកលក់ បានអាកខ្លួនឯងជាច្រើនកាំបិតបណ្តាលអោយរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យពពីរ ភូមិភាគ៥ ខេត្តបាត់ដំបង។សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រយះពេលកន្លងមកបុរសជាប្តីគឺជាអ្នកញៀនថ្នាំហើយធ្លាប់ក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលម្តងរួចមកហើយតែក្រោយមកបានលួចរត់ចេញមកវិញហើយម៉្យាងវិញទៀតរូបគេតែងតែមានចិត្តប្រច័ណ្ទប្រពន្ធជាញឹកញាប់ ហើយនៅយប់ពេលកើតហេតុបុរសជាប្តីបានឈ្លោះគ្នាជាមួយនិងប្រពន្ធ លុះក្រោយបន្ទាប់ក្រោយមកបុរសជាប្តី បានយកកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង ហើយក្រោយមកបានអាកសម្លាប់ខ្លួនឯងចំនួនពីរកាំបិត តែមិនស្លាប់បណ្តាលអោយរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យពពីរភូមិភាគ៥ ខេត្តបាត់ដំបង។ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិច្ច័យដើម្បីចាត់ការទៅតាមនីតិវិធី ដោយឡែកសាកសពត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណី។