កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាប និងរកឃើញឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងឃ្លាំងមួយកន្លែង ជាប់ផ្លូវជាតិលេខ១ នៅស្រុកកៀនស្វាយ

158

កណ្ដាល៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកណ្ដាល រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ កម្លាំងនរគបាល កម្លាំងអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះទៅ​បង្ក្រាបឃ្លាំងស្ដុកឈើក្រញូង ដ៏ធំមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរកឃើញកំណាត់ឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់។មន្ដ្រីនគរបាលស្រុកកៀនស្វាយ បានប្រាប់ ឲ្យដឹងថា ទីតាំងឃ្លាំងស្ដុកឈើក្រញូងខាងលើនេះ ហួសកំពង់ផែស្វយ័តក្រុងភ្នំពេញ ប្រមាណ១គីឡូម៉ែត្រ ហើយពីមុនឃ្លាំងនេះត្រូវបានជួលទៅឲ្យអ្នកធ្វើសិប្បកម្មធ្វើទ្វារជ័រ ហើយក្រោយមកក៏ផ្អាកទៅវិញទៅ។រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ ក្រោមការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងមួយរូប របស់ខេត្តកណ្ដាល បាននិងកំពុងបន្ដឆែកឆេរ និងថ្លឹងឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ពោលរាប់សិបតោនឯណោះ៕

Comments

comments