នៅស្រុកគៀនស្វាយខេត្តកណ្តាល: កម្លាំងចម្រុះបានបើកប្រតិបត្តិការវាយឆ្មក់ចូលបង្ក្រាបនិងរកឃើញនៅឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងឃ្លាំងមួយកន្លែងជាប់ផ្លូវជាតិលេខ១ នៅស្រុកកៀនស្វាយសមត្ថកិច្ចបានអោយដឹងថានៅរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧កម្លាំងចម្រុះរបស់ខេត្តកណ្ដាលដោយមានការសម្របសម្រួលពីព្រះរាអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលសហការជាមួយមូលដ្ឋានបើកប្រតិបត្តិការចុះទៅបង្ក្រាបឃ្លាំងស្ដុកដែលសង្ស័យគ្មានច្បាប់អនុញ្ញាត្តិពីក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទក្នងការឆែកឆេ សមត្ថកិច្ចបានរកឃើញឈើក្រញូងជាង៣០តោន ដោយគ្មានលិខិតអនុញ្ញាត្តិពី ក្រសួង។ក្នុងការឆែកឆេឃ្លាំងដ៏ធំនេះសមត្ថកិច្ចមួលដ្ឋានលោកមិនបានដឹងថាឃ្លាំងនោះមានឈើទាល់តែសោះទើបសមត្ថកិច្ចខេត្តចុះបង្គ្រាបបានដឹងថាឃ្លាំង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនេះជារបស់ឩកញ៉ា លី ហួ រស់នៅភ្នំពេញ។មន្ដ្រីនគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ទីតាំងឃ្លាំងស្ដុកឈើក្រញូងខាងលើនេះហួសកំពង់ផែស្វយ័តក្រុងភ្នំពេញ ចំងាយប្រមាណ១គីឡូម៉ែត្រ ហើយពីមុនឃ្លាំងនេះត្រូវបានជួលទៅឲ្យអ្នកធ្វើសិប្បកម្មធ្វើទ្វារជ័រ ហើយក្រោយមកក៏ផ្អាកទៅវិញទៅ។ដល់ពេលនេះសមត្ថកិច្ចបាននាំកម្លាំងក្រោមការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាខេត្តកណ្ដាល បានឆែកឆេរ ឃ្លាំងស្តុក ឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់សង្ស័យថាដោយគ្មានច្បាប់។នៅក្នុងអំឡុងបើកប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងស្តុកឈើខាងលើនេះ លោក អ៊ី សុភី នាយសង្គាត់រដ្ឋបាលព្រៃឈើកៀនស្វាយ បានឱ្យដឹងថា រកឃើញឈើគ្រញូងខុសច្បាប់ប្រហែល៣០តោន។ដោយមានការសង្ស័យសមត្ថមិច្ចបានដាក់កម្លាំងសម្ងាត់តាមដាននិងឃ្លាំមើលឃ្លាំងស្តុកឈើនេះជាយូរមកហើយបានឈានទៅការបង្គ្រាបបច្ចុប្បន្នឈើខាងលើនេះយកទៅរក្សាទុកនៅសង្គាត់រដ្ឋបាលព្រៃឈើតាខ្មៅដើម្បីបន្តនិតិវិធីច្បាប់៕