ម្តាយចិត្តអប្រិយ៍សម្លាប់កូនស្រី អាយុ១ខួបយ៉ាងឃោឃៅបំផុត

112

បាត់ដំបង៖ ស្រ្តីម្នាក់បានចាប់កូនស្រីខ្លួនឯងបោកទៅនឹងជញ្ជាំងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗគួឱ្យអាណោចអធ័ពន់ពេកក្រៃ។ ហេតុការណ៍ នេះកើតឡើងនៅថ្ងៃម្សិលមិញនៅវេលាម៉ោង១៨,៣០នាទី ចំណុចអណ្តូងពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ ដោយម្តាយមានរោគសសៃប្រសាទ ទើបបានចាប់កូនស្រីខ្លួនឯងអាយុ១ខួបបោក និងក្តាផ្ទះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹកន្លែង។ ជនសង្ស័យជាម្តាយមានឈ្មោះ តិ សុខឃី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ រីឯកូនឈ្មោះ ណាល់ ស្រីពេជ្រ ទើបតែអាយុ១ខួប។ក្រោយកើតហេតុប្រជាពលរដ្ឋបានមករាយការណ៍អោយសមត្ថកិច្ចចុះទៅឃាត់ខ្លួន ពិនិត្យកន្លែងកើតហេតុ។ រួចហើយសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

Comments

comments