ស្រុកលើកដែក: ថ្ងៃទី១៣.០៩.២០១៧ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងរថយន្ដ នៅពីថ្ងៃម្សិលមិញកាលពី វេលាម៉ោង១៤:៥០នាទីលើកំណត់ផ្លូវលេខ១ស្ថិតក្នុងភូមិអំពិលទឹក-ឃុំកំពង់ភ្នំ-ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលអោយរថយន្តខូចធ្ងន់១គ្រឿង-ខូចរថយន្តស្រាល១គ្រឿងតែ មិនមានមនុស្សរងរបួសទេ។ ភាគីខាងរថយន្ត-ឈ្មោះដួង-រ៉េត-ភេទប្រុស-អាយុ៣៦ឆ្នាំមុខរបរបើកបររថយន្ត-មានទីលំនៅភូមិកំពង់ពោធិ៏-ឃុំកំពង់ភ្នំ-សលើកដែក-ខេត្តកណ្ដាល-បើកបររថយន្ដម៉ាកស៊ីណាពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភព2A-2734ខូចខាតទ្វារខាងស្ដាំផ្នែកខាងក្រោយ។ ភាគីខាងរថយន្ដសណ្ដោងឈ្មោះអឹម ឌឺន ភេទប្រុស អាយុ២៦មុខរបរបើកបររថយន្ដមានទីលំនៅភស្រះព្រឺង-ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ចាម។ បើកបររថយន្ដប្រភេទសណ្ដោង-ពណ៏ខៀវ-ពាក់ស្លាកលេខភព3C-2903 ខូចខាតខាងមុខផ្នែកខាងស្ដាំ។ ករណីនេះបណ្ដាលមកពីរថយន្ដម៉ាកស៊ីណាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ចំពោះរថយន្ដទាំងពីយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែករង់ចាំការដោះស្រាយតាមនីតិវិធី។