ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារលេបថ្នាំងងុយដេកលើសកម្រឹត ។ ហេតុការណ៍នេះបណ្តាលឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០ នាទី នៅលើផ្ទះស្ថិតនៅភូមិតាប៉ោង ឃុំ ថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសាកសពបានសន្និដ្ឋានថា សាកសពបានស្លាប់ដោយសារ លេបថ្នាំ ងងុយដេកច្រើនលើសកំណត់។ ជនរងគ្រោះឈ្មោះ វីរៈ វណ្ណដា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ បើតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះថា ជនរងគ្រោះមានជម្ងឺដេកមិនលក់ ហើយក៏ទិញថ្នាំ ងងុយដេកមកលេប តែដោយប្រើច្រើនពេកធ្វើអោយស្លាប់តែម្តងទៅ។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលបានប្រគល់សាកសព អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានជាតិ ថ្នាំងងុយដេកប...