រថយន្តអង្គការដោះមីនជាប់ចង្កូតរេធ្លាក់ផ្លូវបង្ករបួសធ្ងន់ស្រាល

130

ខេត្តឧត្តរមានជ័យ : តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កមកពីរថយន្តអង្គការដោះមីន បើកជាប់ចង្កូតរេធ្លាក់ផ្លូវចូលប្រឡាយទឹក ស្ថិតនៅកំណាត់ផ្លូវជាតិលេខ ១៧១ ចំណុចខាងលិចផ្លូវចូលវត្តមុន្នីសែនជ័យ ចម្ងាយ ៤០ ម៉ែត្រ ស្ថិតនៅភូមិ- ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៧នាក់និងរងការខូចខាតសម្ភារមួយចំនួនធំនៅលើរថយន្តផងដែរ។

Comments

comments