យុវជនម្នាក់ជាជាងភ្លើងរថយន្ត ភ្លាត់ស្នៀតត្រូវចរន្តអគ្គិសនីឆក់ស្លាប់

458

ភ្នំពេញ ៖ យុវជវនម្នាក់មានមុខរបរជាងជួសជុលរថយន្តផ្នែកជាភ្លើង បានស្លាប់ភ្លាមៗ ខណៈពេលកំពុងផ្សារដុំដេររថយន្តដឹកកុងតឺន័រ ស្រាប់តែក្បាលផ្សារនោះឆ្លងចរន្តអគ្គីសនី កាល ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងយានដ្ឋានផ្សាដែក និងជួសជុលរថយន្តមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ យុវជនរងគ្រោះខាងលើនោះមានឈ្មោះ ឡាត់ ឡុង អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិព្នៅ ឃុំព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នៅលីវពុំទាន់មានប្រពន្ធកូននៅឡើយទេ សព្វថ្ងៃស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុគាត់បានជួសជុលរថយន្ត១គ្រឿងផ្សេង ដោយឡែកក្មួយគាត់ម្នាក់ នេះបានជួសជុលរថយន្ត១គ្រឿងផ្សេងទៀត ដោយគេបានតភ្លើងផ្សាដុំដេររថយន្តកុងតឺន័រ ខណៈនោះក្បាលផ្សាឬគេតែងហៅថា ក្បាលមាន់នោះ បានឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆក់ ដួលដេកទៅលើដីស្លាប់ភ្លាមៗតែម្ដង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលកើតហេតុជិត១ម៉ោងទើប មានការភ្ញាក់ផ្អើលហើយម្ចាស់យានដ្ឋានបានហៅរថយន្ត សង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដើម្បីដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់ក្រុមសង្គ្រោះបាន ពិនិត្យមើលឃើញថាជនរងគ្រោះស្លាប់បាត់ទៅហើយ។ទើបគេបានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលមូលដ្ឋានចុះពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំទៅធ្វើបុណ្យតាមប្រពៃណី៕

Comments

comments