សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានបញ្ជូនជនបរទេសម្នាក់ ដែលវាយកម្ទេចប៉ាណូផ្សព្វផ្សាយ របស់គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយសំណុំរឿងនេះស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ កំពុងដំណើរការសាកសួរ។ 👉សមបញ្ជាក់ថា កាលពីថ្ងៃទី24 ខែកញ្ញា ឆ្នាំ2017វេលាម៉ោង២០៖៣០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ90 ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីជនបរទេសម្នាក់ ជនជាតិណូវេល បានដើរតាមបណ្តោយផ្លូវលេខ9០ មុខសាលាខណ្ឌដូនពេញចាស់ រហូតដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ស្រាប់តែជនបរទេសនោះ ដើរមកវាយកញ្ចក់ប៉ាណូ ផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុខមន្ទីរគណបក្សខណ្ឌដូនពេញ រួចក៏រត់សំដៅចូលមកក្នងផ្ទះសំណាក់ «មុនីវង្ស» ខាងជើងសាលារាជធានីភ្នំពេញ។
ព័ត៌មានជាតិ នៅព្រឹកថ្ងៃទី...