(ខេត្តកណ្តាល)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:១៥នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ KM៣២-៣៣ស្ថិតក្នុងភូមិ ទូលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ តាមប្រភពសមត្ថកិច្ចនគរបាលបានអោយដឹងថា ម៉ូតូម៉ាកHonda drramC125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1G-2795 បើកបរចុះពីលើស្ពានព្រែកក្តាមក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ សៀក សុល ភេទ ប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិ ឫស្សីជុក ឃុំសៀក្វៀ ស្រុកកំចាយមា ខេត្តព្រៃវែង(របួសធ្ងន់)លុះមកដល់កន្លែងកើតហេតុក៏មានអ្នកជិះកង់ពណ៌ទឹកប្រាក់ឆ្លងផ្លូវថ្នល់ពីកើតទៅលិចបណ្តាលអោយម៉ូតូបុកចំពីមុខរងរបួសធ្ងន់ឈ្មោះ ឈុន ឡូញ ភេទប្រុស អាយុ៧៦ឆ្នាំ ទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ សន្និដ្ឋានករណីនេះបណ្តាលមកពីអ្នកជិះកង់ឆ្លងថ្នល់ខ្វះការប្រុងប្រយត្ន័មិនគោរពសិទ្ធអាទិភាព ចំពោះមធ្យោបាយពាក់ពន្ធ័ករណី័យកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីបន្តនីតិវិធី៕