បើករថយន្តជ្រុលចង្កូតធ្លាក់ចូលទឹកស្រះស្លាប់ម្នាក់ របួស២នាក់ ឯ២នាក់ទៀត រត់គេចខ្លួនបាត់

120

(ស្វាយរៀង) ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោងប្រមាណ៣៖៣០ទៀបភ្លឺ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ មនុស្សម្នាក់បានស្លាប់ ២នាក់រងរបួស ខណៈ២នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តជ្រុលចង្កូតចូលទឹកស្រះ ខាងមុខសាលាមឋមសិក្សា ហ៊ុន សែន អូវ៉ាងក្រុងបាវិត សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កហេតុខាងលើម៉ាក CAMRY ពណ៌សពាក់ស្លាកលេខ  ភ្នំពេញ2C5920 បើកបរដោយឈ្មោះ គឹម ហ៊ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនទាន់ស្គាល់ មានទីលំនៅភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  (ស្លាប់ នៅកន្លែងកើតហេតុ) បានបើកបររថយន្តខាងលើ ក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ ក៏បានបុកប៉ះ និងបង្គោលភ្លើងស្លាកសញ្ញាដើមឈើ និងសភារៈមួយចំនួនទៀត ហើយធ្លាក់ចូលទឹកស្រះ នៅក្នុងរថយន្តនោះ ក៍មានអ្នករួមដំណើរ៤នាក់ ផងដែរ។ ប្រភពដដែលបានឱ្យដឹងទៀតថា ជនងរងគ្រោះទី១ មានឈ្មោះ ជា ចន្ទោ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិបុស្សលា វឃុំបុស្សលាវ ស្រុកក្រចេះ ខេត្តក្រចេះ បណ្តាយអោយរងរបួសស្រាល។ ទី២មានឈ្មោះ ជា ណាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិកររស់នៅភូមិកញ្ចំ ឃុំកញ្វំ ស្រុកពារាំងខេត្តព្រៃវែង បណ្តាលឲ្យរងរបួសធ្ងន់។ និង២នាក់ទៀត រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ បច្ចុប្បន្នអ្នកស្លាប់សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស២នាក់ កំពុងព្យាបាល នៅមន្ទីរសំរាកព្យាបាលផាសុកភាព២បាវិត។ មូលហេតុអ្នកបើបបររថយន្ត ប្រើប្រាស់ល្បឿនលឿន។ ​រីឯវត្ថុតាង រថយន្តសមត្ថកិច្ចកំពុងស្ទូច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿង តាមនីតិវិធីច្បាប់៕

Comments

comments