អគ្គីភ័យឆេះ​បន្ទប់​ជួល បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹកនៅខណ្ឌ​សែន​សុខ​

129

(ភ្នំពេញ) ៖ អគ្គិភ័យ​មួយ​បានកើត​ឡើង​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញមក​ជួយ​អន្តរាគមន៍​ខ​ណះ​ម្ចាស់​បន្ទប់​ជួល​កំពង់​ដាក់​ដាំបាយ​និង​ចង្ក្រាន់ហ្គាស​ហើយ​ដោយសារតែ​ម៉ូតូ​របស់គាត់​ទុក​ក្នុង​បន្ទប់​នោះដែ​បាន​ហៀ​សាំង​បណ្ដាលអោយ​ឆាប​ឆេ​តែម្តង។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក ថ្ងៃទី២៧ខែកញ្ញា​ឆ្នាំ២០១៧ នៅ​ចំណុច​បន្ទប់​ជួល​លេខ៤ផ្លូវ១៩៧២ភូមិ​ពោងពាយ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។ លោក ជួន ពន្លក អាយុ២៧ឆ្នាំមាន​មុខរបរ​ប្រធាន​គ្រាប់​គ្រង​ដឹក​ជ​ញ្ជួ​ន​ការ​ហ្វេ​ក្រុមហ៊ុន​ឯកជន​ដែលជា​ម្ចាស់​បន្ទប់​ជួល​កន្លែងកើតហេតុ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បានដាក់​ដាំបាយ​និង​ចង្ក្រាន់ហ្គាស​ហើយក៍​ចូលទៅក្នុង​បន្ទប់ទឹក​ស្រាប់តែ​ចេញមក​វិញ​ក៍​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង។គាត់​បន្តថា​សង្ស័យ​តែ​ឆាប​ពី​ម៉ូតូ​របស់គាត់​ហើយ​មើលទៅ​ព្រោះថា​ម៉ូតូ​គាត់​មាន​ហៀ​សាំង​តិច​ចេញមក​ខាងក្រៅ​តែ​គាត់​មិនបាន​ចាប់​អារ​ម្ម។ មូល​ហេតុដែល​នាំអោយមាន​អគ្គីភ័យ​កើតឡើង​នេះ​គឺ​បណ្តាលមកពី​ម្ចាស់​បន្ទប់​ជួល​ដាក់​ដាំបាយ​ហើយ​មិនបាន​មើលថា​ម៉ូតូ​នៅក្នុង​បន្ទប់​នោះ​មាន​ហៀ​សាំង​ទើប​បណ្តាលអោយ​ឆាបឆេះ​បែបនេះ។ ប្រភព​បន្តថា​សម្ភារៈ​ខូចខាត​មាន ម៉ូតូ១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និង​សម្លៀកបំពាក់​មួយចំនួន។ ក្នុង​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​អស់២គ្រឿង​ហើយ​រលត់ទៅវិញ​នៅ​ម៉ោង៨និង១០នាទី ៕

Comments

comments