ស្លាប់ម្នាក់-រងរបួសធ្ងន់ម្នាក់ រវាងម្ចាស់នឹងចោចូលលួចមាន់

151

 

ខេត្ត​បាត់ដំបង​​ (ស្រុកភ្នំព្រឹក)​៖ នៅថ្ងៃទី២៧.០៩.២០១៧ វេលាម៉ោង១៤,០០នាទី នៅចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក មានករណីអំពើហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោសបណ្តាលអោយជនរងគ្រោះស្លាប់ បង្កឡើងដោយជនសង្ស័យឈ្មោះ ជា ចន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើចំការ បានប្រើប្រាស់ដំបង និងពូថៅ កាប់ជនរងគ្រោះ ឈ្មោះ គង់ កែវ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ  ជនរងគ្រោះ និងជនសង្ស័យ រស់នៅភមិ-ឃុំកើតហេតុខាងលើ មូលហេតុ តាមចំលើយជនសង្ស័យប្រាប់ថា ជនរងគ្រោះចូលទៅលួចមាន់នៅផ្ទះជនសង្ស័យ ដោយមានកាំបិតផ្គាក់មួយនៅជាប់ខ្លួន ពេលនោះជនសង្ស័យឃើញក៏ស្រែក ជនរងគ្រោះបានយកកាំបិតផ្គាក់កាប់លើជនសង្ស័យត្រូវពោះ និងក្បាល ហើយបានប្រតាយប្រតប់គ្នា ទៅវិញ ទៅមក ជនសង្ស័យទាញបានដំបង និងពូថៅ កាប់ទៅលើជនរងគ្រោះវិញ ត្រូវក្បាល និងដងខ្លួនជាច្រើនកន្លែងបណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនសង្ស័យក៏មានរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តបាត់ដំបងតាមប្រជាពលរដ្ឋរាយការណ៍ថា ជនរងគ្រោះជាមនុស្សប្រសៃប្រសាទ មិនដែលនៅផ្ទះ ដេកតាមតែព្រៃ ចូលផ្ទះម្តងម្កាលករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណំុរឿង បញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បី ចាត់ការតាមនីតិវិធី៕

Comments

comments