នារី​ម្នា​ក់ប្រកាច់ធ្លាក់ពីលើផ្ទះ​ បោក​ក្បាល​ស្លាប់ភ្លាមៗ

155

ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង០៦ព្រឹក​ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៧នេះ មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មួយបានកើតឡើង ខណៈ​នារី​ម្នាក់​បាន​លោត​ពីលើផ្ទះ​ជាន់​ទី២ ទើរ​នៅ​សំ​យ៉ាប​ផ្ទះ​ឮ​ប្រាវ ទើប​ធ្លាក់​ដល់​ដី​បោក​ក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅ​ផ្ទះ​លេខ៧ក(ជាន់​ទី២) ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។នារី​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ហ៊ុន លី​យ៉ា​នុត អាយុ២៣ឆ្នាំ (ជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ) មាន​ទីលំនៅ​ក្នុងភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ស្ត្រី​ជា​ម្តាយ​បានឱ្យដឹងថា គាត់​និង​កូនស្រី​រងគ្រោះ​រូបនេះ បាននាំគ្នា​មក​ភ្នំពេញ​ស្នាក់​នៅទីនេះ តាំងពី​ថ្ងៃទី២១ កញ្ញា មកម្ល៉េះ ដើម្បី​មក​ធ្វើបុណ្យ​ជូន​ជីដូន ។ ស្រាប់តែ​នៅ​ព្រឹក​នេះ (ថ្ងៃកើតហេតុ) គាត់​កំពុង​រៀ​ចំ​អីវ៉ាន់​ត្រឡប់ទៅផ្ទះ​នៅ​ស្រុក​វិញ ស្រាប់តែ​កូនស្រី​បាន​ប្រកាច់​និង​មក​លោត​ចុះ​ពី​ផ្ទះភ្លាមៗតែម្តង ដោយ​គ្មាន​នរណាម្នាក់​បាន​ចាប់​ទាន់​នោះទេ ។កូនស្រី​ខាងលើ​គឺមាន​ជំងឺសរសៃប្រសាទ​និង​រលាក​ស្រោម​ខួរក្បាល ដោយពេល​ខ្លះ​នាង​នៅសុខៗប្រកាច់​រត់​ទៅបុក​នេះ​បុក​នោះ​ក៏មាន ។ ហើយ​ជំងឺ​នេះ បានកើត​លើ​នាង​តាំងពី​ឆ្នាំ១៩៩៧ មក ដោយ​ព្យាបាល​មិនទាន់បាន​ធូរ​នោះទេ ។ លុះ​នៅថ្ងៃនេះ ជំងឺ​រើ​ឡើង​ក៏​កើត​រឿងនេះ​តែម្តង ៕

 

Comments

comments