ខណៈខ្លួនកំពុងស្ថិតនៅទីក្រុងឡុងដ៍ លោកស្រី យីងឡាក់ «កំពុងព្យាយាមសុំសិទ្ធិជ្រកកោណ នៅចក្រភពអង់គ្លេស»

148

(បាងកក)៖ អតីតនាយករដ្ឋ​មន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវគេអះអាងថា កំពុងស្ថិត​នៅក្នុងទីក្រុង​ឡុងដ៍ ដើម្បីស្វែងរកសិទ្ធិ​ជ្រកកោណនៅចក្រភពអង់គ្លេស បន្ទាប់ពីតុលាការ​កំពូលថៃ​នាសប្តាហ៍នេះ បានសម្រេចប្រកាស​ផ្តន្ទាទោស​រូបលោកស្រី ដាក់ពន្ធនាគារ​រយៈពេល ០៥ឆ្នាំ ជុំវិញសំណុំរឿង​គោលនយោបាយ​ ជួយទិញស្រូវអង្ករពីប្រជាកសិករថៃ ដែលបានធ្វើឲ្យខាតបង់​ថវិការដ្ឋយ៉ាងច្រើន​​សន្ធឹកសន្ធាប់ កាលពីអាណត្តិកាន់​អំណាច​របស់លោកស្រី។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹក​ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដែលទទួលបាន​ប្រភព​ពីមន្ត្រី នៅក្នុងគណបក្ស Pheu Thai របស់លោកស្រី៕

Comments

comments