ខេត្តព្រះសីហនុត្រៀមកម្លាងរក្សាសន្តិសុខជូនភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

190

ខេត្តព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុបានស្នើរដល់បងប្អូនអាជីវករ ពាណិជ្ជករ អ្នកបើកបររថយន្តតាក់ស៊ីម៉ូតូឌុបទូកដឹកភ្ញៀវទេសចរទៅកម្សាន្តតាមតំបន់កោះនិងផ្ទះសំណាក់សណ្ឋា គារមេត្តាកុំឲ្យតម្លើង ឡើងថ្លៃសេវាខ្ពស់ពេកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ដើម្បីចូលរួមអបអរសាទរបុណ្យរប្រពៃណីជាតិយើង។ ទន្ទឹមនឹងនេះដែរ លោកក៏សូមឲ្យប្រជាពលរដ្ឋរៀបចំតុបតែងផ្ទះសម្បែង ពិសេសនៅតាមមន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវដាក់ភ្លើង ដាក់ទង់ជាតិ ដើម្បីលើកស្ទួយក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណជាតិអន្តរជាតិ៍ឲ្យមកកម្សាន្តកាន់តែច្រើនផងដែរ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា រដ្ឋបាលសាលាខេត្តក៍ដូចជា មន្ទីរអង្គភាពស្ថាប័នរដ្ឋនិងឯកជននៅក្នុងខេត្តព្រះសីហនុបាន ត្រៀមរួចជាស្រេចក្នុងការរៀបចំសម្អាតបរិស្ថាន តាមដងវិថីនានានិងនៅតាមតំបន់ឆ្នេរ ជាពិសេសគំរោងផែនការការរៀបចំ សណ្តាប់ធ្នាប់សាធារណះជូនបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ នាពេលខាងមុខនេះ។

លោកអភិបាលខេត្តបានបន្តឲ្យដឹងទៀតថាយើង មានកម្លាំងនគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរះភូមិន្ទ ជើងគោក ជើងទឹក ដោយរៀបចំផែនការ ការពារសន្តិសុខនៅតាមគោលដៅសំខាន់ៗនានា ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ។ហើយ ក្រៅពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ រដ្ឋបាលខេត្តក៍ ដូចជានៅតាមមន្ទីរអង្គភាពរដ្ឋបាន ត្រៀមរៀបចំកម្មវិធីល្បែងប្រជាប្រិយ៍នៅតាមទីវត្តអារាម ទីប្រជុំ ជនក្រុង ស្រុក និងមានការប្រគុំឥន្ត្រីនៅឆ្នេរអូឈើទាល ឆ្នេរឯក រាជ្យ និងតំបន់ចូលទៅភូមិអូរ ជ្រៅ (កោះខ្យង)ស្រុកព្រៃនប់ផងដែរ ។លោក យន្ត មីន បានបន្តទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើង ដោយសារមានឆ្នេរខ្សាច់សរស្អាត ទឹកសមុទ្រពណ៍ខៀវស្រងាត់ផ្ការថ្មនិងជីវះចម្រុះបាតសមុទ្រដ៍សម្បូរបែប និងមានប្រជុំកោះ៣២ហើយកោះមួយចំនួនត្រូវបានកំពុងតែអភិវឌ្ឍន៍កែលម្អរជាតំបន់ទេសចរណ៍ ដែលមានសក្តានុពលអាចទាក់ទាញផ្នែកវិស័យទេសចរ ណ៍ដ៍សំបូរបែបរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននិងទៅអនាគត ។

ឯកឧត្តម យន្ត មីន ក៍បានផ្ញើសារដល់ប្រជាពលរដ្ឋដែលមាន បំណងមកលេងកម្សាន្តខេត្តតំបន់ឆ្នេរ សូមបើកបរដោយការប្រុង ប្រយ័ត្ន បើកបរដោយមានអធ្យាស្រ័យគ្នា បើកបរកុំហួសល្បឿនកំណត់ បើកបរកំមានជាតិស្រវឹង កុំបើកបរជែង ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះ ថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុ ក៍ដូចជានៅទូទាំងប្រ ទេសឲ្យធ្លាក់មកកម្រិតទាបនិងប្រកបដោយសុខដុមរមនា ៕

Comments

comments